វិធីដោះស្រាយការឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ

ការដែលអ្នកចេះតែឃ្លានចំណីអាហារផ្តេសផ្តាស មិនមែនជាការទាមទាររបស់ក្រពះទាំងស្រុងទេ ហើយមនុស្សមួយចំនួនទាមទារចំណីអាហារ ក៏មិនមែនដោយសារ​ការឃ្លានដែរ តែវាអាចបណ្តាលមកពីអារម្មណ៍ ឬការទាមទាររបស់មាត់ ដែលទាំងនេះអាចធ្វើឱ្យអ្នកចេះតែឃ្លានអាហារផ្តេសផ្តាសនាំធ្វើឱ្យធាត់ឡើងទម្ងន់ និងប៉ះពាល់ដល់សុខភាព។ ដូច្នេះខាងក្រោមនេះគឺជាដំណោះស្រាយបញ្ហាឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ៖

វិធីដោះស្រាយការឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ

១. គិតហើយគិតទៀត និងត្រូវធ្វើសកម្មភាពបន្លប់

ប្រសិនជាអ្នកដឹងហើយថា ជាអារម្មណ៍តែប៉ុណ្ណោះដែលធ្វើឱ្យអ្នកចេះតែឃ្លាន អ្នកត្រូវតែពិចារណាឱ្យច្បាស់ គិតហើយគិតទៀត ហើយរកវិធី ឬគិតពីអ្វីដែលអ្នកចូលចិត្តជាងការញ៉ាំទៅទៀតដើម្បីបន្លប់អារម្មណ៍ឃ្លានឱ្យបាន។ បើមិនដូច្នេះទេ អ្នកមិនត្រូវទុកដៃឱ្យទំនេរទេអ្នកត្រូវធ្វើនេះ ធ្វើនោះ ឬអាចសរសេរ/កត់អ្វីមួយដែលអ្នកចូលចិត្តធ្វើទុកក្នុងក្រដាសជាការកម្សាន្ត បន្ទាប់ពីកត់ចូលហើយអ្នកត្រូវប្រាប់ខ្លួនថា ខ្ញុំនឹងមិនញ៉ាំអាហារអ្វីជាដាច់ខាត។

វិធីដោះស្រាយការឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ

២. ពន្យារពេល

អារម្មណ៍នៃការឃ្លានចំណីអាហារផ្តេសផ្តាស វាអាចកើតឡើងបន្ទាន់ភ្លាមៗរយៈពេលត្រឹមតែ ២ទៅ៣នាទីដំបូងតែប៉ុណ្ណោះ ដូច្នេះហើយអ្នកអាចពន្យារពេលឃ្លានរបស់អ្នកបានដូចជាប្រាប់ខ្លួនឯងថា រង់ចាំ ១០នាទី ឬ១៥នាទីទៀតសិន។ នៅពេលដែលពេលវេលាបានកន្លងហួស វានឹងធ្វើឱ្យអារម្មណ៍នៃចំណង់ចំណីអាហាររបស់អ្នកបាត់បង់បន្តិចម្តងៗអស់ជាមិនខាន ឬក៏អ្នកអាចផ្លាស់ប្តូរចិត្តចង់ទទួលទានអាហារផ្សេងទៀតក៏ថាបាន។ នេះគេហៅថាវិធីបន្លប់អារម្មណ៍ខ្លួនឯង។

វិធីដោះស្រាយការឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ

៣. ធ្វើលំហាត់ប្រាណ និងទទួលទានអាហារល្អៗសម្រាប់សុខភាព

ការហាត់ប្រាណជាប្រចាំឱ្យបានទៀងទាត់ អាចជួយបង្កើនអរម៉ូនរីករាយក្នុងរាងកាយរបស់អ្នកបាន ថែមទាំងអាចធ្វើឱ្យអ្នកសប្បាយចិត្ត និងធូរស្បើយក្នុងអារម្មណ៍មិនសូវមានអារម្មណ៍ឃ្លានអាហារផ្តេសផ្តាសថែមទៀតផង។ អ្នកអាចធ្វើលំហាត់ប្រាណងាយៗដូចជាធ្វើចលនារាងកាយងាយៗ ដើរ រត់តិចៗ រត់លេងជាមួយសត្វចិញ្ចឹម ឬធ្វើសកម្មភាពងាយៗជាច្រើនផ្សេងទៀតដែលអ្នកចូលចិត្តក៏បាន វាមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អ និងមិនសូវឃ្លានអាហារដូចមុនទេ តែវាថែមទាំងអាចផ្តល់ថាមពលរាងកាយក្នុងមួយថ្ងៃដល់អ្នកផងដែរ។

វិធីដោះស្រាយការឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ

៤. កំណត់អាហារឱ្យច្បាស់លាស់

ដើម្បីគ្រប់គ្រងការឃ្លានរបស់អ្នកឱ្យមានប្រសិទ្ធភាព គឺត្រូវកំណត់ថា មួយថ្ងៃអ្នកត្រូវទទួលទានអាហារប៉ុន្មានពេល និងនៅក្នុងពេលវេលាណាខ្លះឱ្យច្បាស់លាស់ ចៀងវាងការទទួលទានអាហារផ្តេសផ្តាស និងខុសម៉ោងខុសពេល។ ជាពិសេសគឺចៀសវាងទទួលទានអាហារបណ្តើរ ធ្វើកម្មភាពផ្សេងៗបណ្តើរដូចជាមើលទូរទស្សន៍ និយាយទូរស័ព្ទ និងលេងកុំព្យូរទ័រជាដើម ព្រោះវាអាចធ្វើឱ្យអ្នកភ្លេចខ្លួន ទទួលទានអាហារច្រើនឡើងៗដោយមិនដឹងខ្លួនជាដើម។

វិធីដោះស្រាយការឃ្លានអាហារតាមអារម្មណ៍សម្រាប់អ្នកចង់សម្រកគីឡូ

ទន្ទឹមនឹងការទទួលទានអាហារដែលត្រឹមត្រូវ ប្រសិនបើអ្នកត្រូវការសម្រកទម្ងន់ឆាប់រហ័សនិងសុវត្ថិភាពអាចសាកល្បងជាមួយផលិតផលអាហារបំប៉ន Superior Fat Burner ។ Superior Fat Burner ផ្ទុកនូវសមាសធាតុដែលបានស្រង់ពីសម្បកក្រូចមានប្រយោជន៍ដុតរំលាយជាតិខ្លាញ់សល់ឆាប់រហ័ស បន្ថយលីពីតអាក្រក់ ដុតបំផ្លាញសារជាតិខ្លាញ់បង្ការការបង្កើតខ្លាញ់អាក្រក់។ លើសពីនោះទៅទៀតបណ្ដាសារធាតុផ្ទុកក្នុង Superior Fat Burner អាចជួយបង្ការការស្រូបយកជាតិស្ករ ម្សៅ ពង្រឹងដំណើរការនៃការរំលាយអាហារបានកើតឡើងដោយប្រសិទ្ធិភាពខ្ពស់និងសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។

គ្រឿងហិរ៣ប្រភេទជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

- ជួយថែរក្សាស្បែក។

Superior Fat Burner ផ្ទុកនូវសារជាតិ អង់ហ្ស៊ីម ស្រង់ចេញពីផ្លែក្រូចនិងសមាសធាតុអំពីឱសថរុក្ខជាតិដូចជាស្លឹកឈូក ល្ពៅ ទឹកឃ្មុំនឹងជួយរាងកាយបន្សុតសម្រាំង បំបាត់ជាតិពុលជួយសំអាតស្បែកធ្វើឲ្យស្បែកម៉ដ្ឋរលីង រឹងមាំក្រោយពេលសម្រកទម្ងន់។

- បង្កើនសុខភាព។ 

សមាសធាតុស្រង់ចេញពីផ្សិតលិង្សីជាមួយនឹងឱសថធម្មជាតិជំនួយការបង្កើនសុខភាព សមាសធាតុសម្បូរ flavonold របស់ក្រូចថ្លុងនៅមានគុណប្រយោជន៍ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ជួយបង្ការរាងកាយប្រឆាំងនឹងការខូចខាតដោយសារជាតិបង្កើតមហារីក ការពារជំងឺមហារីក សរសៃឈាមបេះដូងនិងទឹកនោមផ្អែម។

more infororder now

ចូរlike និង shareនូវដំណឹងដ៏ប្រយោជន៍នេះជាមួយនឹងមិត្តភត្រ!
ការឲ្យយោបលពន្យល់
ព័ត៌មាននានា
ដំណឹងថ្មីៗ
Top