កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

បញ្ហារលាកសន្លាក់ ឈឺឆ្អឹងខ្នង សន្លាក់ដៃសន្លាក់ជើង សព្វថ្ងៃនេះកំពុងតែកើតឡើងពេញចំពោះមនុស្សគ្រប់វ័យទាំងអស់មិនថាចាស់ឬក្មេងនោះទេ។ ដូច្នេះយើងត្រូវមានការការពារនិងព្យាបាលឲ្យបានត្រឹមត្រូវទើបមិនប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅរបស់លោកអ្នក។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

១. សន្ធឹងដងខ្លួន ឬតម្រង់ខ្នងចង្កេះ និងសម្រាក ៖ ការលាតសន្ធឹងដងខ្លួន និងសម្រាក ក៏ដូចជាការហ្វឹកហាត់ ឬធ្វើលំហាត់ប្រាណទៀងទាត់ គឺធ្វើឲ្យអ្នកបញ្ចេញនូវអ័រម៉ូនអង់ដូហ្វីនចូលទៅក្នុងខួរក្បាល។ ការបញ្ចេញអ័រម៉ូននេះជួយបង្កើតអារម្មណ៍នៃសុភមង្គល ហើយក៏ជួយកាត់បន្ថយការតានតឹងនៅក្នុងខ្លួនរបស់អ្នកផងដែរនៅខណៈពេលពង្រឹងសាច់ដុំឲ្យរឹងមាំ។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

២. ផ្ដល់ភាពកក់ក្ដៅដល់ជើង ៖ សូមកត់សម្គាល់ថា ការឈឺខ្នងអាចបណ្ដាលមកពីសាច់ដុំ ឬសសៃឈាមរបស់អ្នក។ ការរលាកក្នុងពោះខ្លះដូចជា ជម្ងឺរលាកស្រោមពោះក៏នឹងធ្វើឱ្យអ្នកឈឺខ្នងផងដែរ ហើយក្នុងករណីបែបនេះអ្នកពិតជាមិនចង់ប្រើកំដៅផ្ទាល់ទៅនឹងខ្នងរបស់អ្នកឡើយ ព្រោះវានឹងធ្វើឱ្យមានការរលាកកាន់តែខ្លាំងឡើង។ ដើម្បីចៀសវាងបញ្ហានេះ អ្នកត្រូវរក្សាជើង និងបាតជើងឲ្យមានភាពកក់ក្តៅ ហើយត្រូវទៅជួបពិគ្រោះជាមួយអ្នកជំនាញ ព្រោះការរលាកទាំងនោះអាចត្រូវព្យាបាលជាបានដោយទាល់តែប្រើថ្នាំអង់ទីប៊ីយោទិក។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

៣. ស្អំខ្នើយកម្ដៅ ឬខ្នើយត្រជាក់ ៖ វិធីនេះភាគច្រើន គឺមានប្រសិទ្ធភាព ប្រសិនបើអ្នកធ្លាប់ទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំងកាលពីអតីតកាល។ បន្ទះត្រជាក់ គឺល្អបំផុតក្នុងការប្រើនៅអំឡុងពេល ២៤ ទៅ ៤៨ ម៉ោង បន្ទាប់ពីរងរបួស។ បន្ទាប់ពីរយៈពេល ៤៨ ម៉ោងអ្នកអាចប្តូរទៅស្អំខ្នើយ ឬបន្ទះកំដៅវិញម្ដងបាន ប៉ុន្តែត្រូវចងចាំជានិច្ចថាត្រូវទុកពេលឲ្យស្បែករបស់អ្នកបានសម្រាកផងនៅចន្លោះពេលផ្លាស់ប្ដូរនោះ។ លើសពីនេះទៀត ត្រូវការពារស្បែករបស់អ្នកដោយមិនត្រូវដាក់ស្អំផ្ទាល់ស្បែកឡើយ អ្នកគួរប្រើសម្លៀកបំពាក់ ឬក្រណាត់ មកដាក់លើស្បែកដើម្បីទ្រាប់សម្រាប់ស្អំ។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

៤. ផ្លាស់ប្ដូរទម្លាប់នៃការគេងរបស់អ្នក ៖ ការគេងលើពូកដែលគ្មានគុណភាព ឬពូកចាស់ដែលបានប្រើយូរជាង ១០ ឆ្នាំ នឹងធ្វើឲ្យអ្នកជួបប្រទះអាការៈឈឺខ្នងជាក់ជាមិនខាន។ អ្នកប្រហែលជាត្រូវផ្លាស់ប្ដួរបែបបទនៃការគេងរបស់អ្នកផងដែរ ដោយបន្ថែមខ្នើយនៅចន្លោះ ឬក្រោមជង្គង់ ដើម្បីកាត់បន្ថយការតានតឹងនៅលើជង្គង់និងខ្នងរបស់អ្នក។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

៥. កាត់បន្ថយ ឬឈប់ជក់បារីតែម្ដង ៖ ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់ សួត ឈាម ព្រមទាំងបង្កើនហានិភ័យនៃជម្ងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យមានការស្ទះសរសៃឈាមពេញរាងកាយ ហើយលំហូរឈាមទៅកាន់ជាលិការទន់របស់អ្នកក៏ត្រូវបានកាត់បន្ថយផងដែរ។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

៦. សន្ធឹងគន្លាក់ជង្គង់ផ្នែកក្រោយក្បាលជង្គង់ ៖ ការតឹងនៅត្រង់គន្លាក់ជង្គង់ផ្នែកខាងក្រោយ គឺជាមូលហេតុដែលបណ្ដាលឲ្យកើតភាពតានតឹងនៅផ្នែកខាងក្រោមនៃខ្នង និងសន្លាក់ត្រគាក។ វាជាមូលហេតុមួយដែលតែងត្រូវបានគេមើលរំលង។ ដូច្នេះគ្រាន់តែសន្ធឹងសន្លាក់ជង្គង់ផ្នែកខាងក្រោយឲ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់អាចកាត់បន្ថយការឈឺចាប់ត្រង់ខ្នងរបស់អ្នកបានហើយ។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

៧. ជួបពិគ្រោះជាមួយអ្នកឯកទេស ៖ ប្រសិនបើការឈឺចាប់នៅតែបន្តកើតមានមិនព្រមបាត់សោះនោះ អ្នកគួរតែទៅជួបពិនិត្យជាមួយនឹងអ្នកជំនាញដូចជាគ្រូពេទ្យព្យាបាលជម្ងឺទូទៅ ឬគ្រូចាប់សសៃ និងសន្លាក់ ជាដើម។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

៨. សាកល្បងហាត់យូហ្គា ៖ ជាញឹកញយបំផុត ការឈឺចាប់ គឺបណ្ដាលមកពីអាការៈនៃការតឹងណែន។ ដោយបង្កើនភាពបត់បែន ឬការពត់ពែនខ្លួននោះ អ្នកនឹងអាចបញ្ចេញនូវភាពតឹងណែនចេញពីរាងកាយបានមួយចំនួនហើយ។ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីពត់ពែនរាងកាយបានត្រឹមត្រូវ គឺការហាត់យូហ្គា ដោយសារតែវាតម្រូវឲ្យអ្នកបានធ្វើការលើពត់ពែន ឬបត់បែនតាមរបៀបសមស្រប រួមជាមួយនឹងការសំរាកសាច់ដុំផងដែរ។

កាត់បន្ថយអាការៈឈឺខ្នងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវិធីសាស្រ្តទាំងនេះ

ការអនុវត្តវិធីទាំងនេះប្រសិនបើអ្នកមានព្យាយាមនឹងទទួលបានលទ្ធល្អជាមិនខាន ប៉ុន្តែប្រ​សិន​បើ​អ្នក​មិន​ដឹងអំពីរបៀប​ព្យា​បាល​ត្រឹមត្រូវទេ ​នោះ​សន្លាក់​ឆ្អឹង​របស់អ្នក​កាន់​​តែអន់ថយចុះ និងធ្ងន់ធ្ងរ ​ជះឥទិ្ធពល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និងធ្វើឲ្យប៊ះពាល់ដល់ជីវភាពរស់នៅ​របស់​អ្នក​។

លោកអ្នក​កុំ​អាល​អស់​សង្ឃឹមប្រសិនបើ​ប្រើ​ច្រើន​វិធី ​ឬ​ក៏​ថ្នាំច្រើន​មុខ​ផ្សេង​ៗគ្នាហើយ ប៉ុន្តែ​នៅ​តែ​មិន​កែ​ប្រែ​បាន​​​​ Arthro Max អាចជួយលោកអ្នកបាន ​​​​ ។​ ចង់ដឹងមែនទេថា​ហេតុ​អ្វី​​ Arthro Max​​​​​​​​ អាចជួយ​ការ​ពារជម្ងឺ​រលាក​សន្លាក់​ឆ្អឹងបាន​​ ខាងក្រោម​នេះ​គឺ​ជា​ចម្លើយ​សំ​រាប់ស្រាយរាល់ចម្ងល់ដល់​លោកអ្នក៖

Arthro max បន្ថយ​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង​យ៉ាងមាន​ប្រ​សិទ្ធ​ភាព​

ក្នុង​ Arthro Max ​​​​ផ្ទុក​ច្រើន​សារធាតុខាងក្រោមដែល​មាន​ប្រ​យោជន៍​ដល់​ឆ្អឹង​  ជួយ​បំ​បាត់រាល់​ការ​ឈឺ​ចាប់​៖

-   DL – Phenylalaine: ​​​​ជា​ acid amin​​​​​ ​សំ​ខាន់ដល់​រាងកាយ វាកកើតឡើងពេល​ដែលអ្នកទទួលទាន​អា​ហារ​មាន​ជាតិ​ប្រូ​តេអ៊ិន​ ឬ​ក៏​ផឹក​ថ្នាំបន្ថែម ។ Phenylalaine ​​ជួយ​​ឲ្យ​ខូរ​ក្បាលបង្កើន​​អត្រា​ស្រូប​យក​កាំ​រស្មី​​ UV ​ពី​ពន្លឺ​ព្រះ​អា​ទិត្យ  ហើយ​បង្កើត​ចេញ​ vitamin D ​​​ជួយ​ឲ្យ​ឆ្អឹង​បានរឹង​មាំ​។

-   Boswellia Serrata:​​​ ត្រូវបាន​ទទូលស្គាល់ថា​ជា​ជាតិ​បង្កា​មួយដ៏​ខ្លាំង ​ផ្សំ​ពី acetyl-11-keto-β-boswellic acid​​ មាន​នៅ​ក្នុង​ Boswellia ​មាន​សមត្ថភាព​ទប់​ស្កាត់​ enzym 5-lipoxygenase ​​​​​(ជា enzym មួយ​ប្រ​ភេទ​​កើត​ឡើង​ខ្លាំង​ពេល​អ្នក​ត្រូវ​ឈឺ​សន្លាក់ឆ្អឹង អាឡែហ្ស៊ី បណ្ដា​ជម្ងឺផ្សេងៗកើតពីផ្លូវ​​ដង្ហើម ) ។

-   Turmeric Root:​​ ជាសារ​ជាតិ​រមៀត​មាន​សមត្ថភាព​បណ្ដេញ​នូវរ៉ាឌីកាល់សេរី​ ព្រមទាំង​បណ្ដា​សារជាតិបង្កមហារីក មួយក្នុង​ចំ​ណោម​ជាតិ​ប្រឆាំងនឹងការរលាក, ប្រឆាំងនឹងអុកស៊ីតកម្ម ជាឪសថសម្រាប់អ្នកមានជំងឺប្រព័ន្ធភាពស៊ាំមិនប្រក្រតី ដូចជារលាកសន្លាក់ ​ រលាកសន្លាក់ផ្នែកខាងក្នុងឆ្អឹង ជំងឺពុកឆ្អឹង ។

-   Nattokinase:​​ ​ជា​​ប្រ​តេទ​ enzyme​​​​​​​ ជួយបង្កា​និង​រំលាយ​ឈាម​កក​​ ​ជំ​នួយ​ឲ្យឆ្អឹងរឹងមាំ​ បន្ថយ​ការ​ឈឺ​​សន្លាក់​ឆ្អឹង  ​និងបង្កា​រោគ ​។​

ប្រើផលិតផល Arthro Max ឆ្អឹងរបស់អ្នកនិងទទួលបានអត្ថប្រយោជន៍ដូចជា ៖

- បណ្តុះកោសិកាឆ្អឹងខ្ចី,បង្កើនភាពមាំមួនដល់ឆ្អឹង។

- ជួយបន្ថយនិងព្យាបាលរាល់ការរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ, ធ្វើឲ្យជម្ងឺសន្លាក់ឆ្អឹងមានការថយចុះបន្តិចម្តងៗ ។

more infororder now

ចូរlike និង shareនូវដំណឹងដ៏ប្រយោជន៍នេះជាមួយនឹងមិត្តភត្រ!
ការឲ្យយោបលពន្យល់
ព័ត៌មាននានា
Top