វិធី10 យ៉ាងនេះ អាចធ្វើឲ្យអ្នក លូតកម្ពស់បានយ៉ាងឆាប់រហ័ស!

លទ្ធផល​រូបភាព​សម្រាប់ លូតកំពស់

បញ្ហាកម្ពស់ ក៏ជា បញ្ហាចោទមួយ សំរាប់មនុស្សគ្រប់រូប ជាពិសេស ទៅលើ ក្រុមយុវជនប្រុសៗ ពីព្រោះ ពេលមានកម្ពស់ទាប គឺមើលទៅ ហាក់ មិនសូវសង្ហារ ជាដើម។ កត្តាជាច្រើន ដែលបណ្តាលឲ្យ មនុស្សមួយចំនួន មិនអាច លូតកំពស់ខ្ពស់បាន អាចមកពី បញ្ហាតំណពូជ អាយុ របបអាហារ មានទម្លាប់មិនល្អ ដូចជា ការជក់បារី ផឹកគ្រឿងស្រវឹង និង មិនមានទម្លាប់ លេងកីឡា ហាត់ប្រាណ ជាដើម។ សម្រាប់ថ្ងៃនេះ ខ្មែរឡូត បានដកស្រង់អត្ថបទមួយ ពីគេហទំព័រសុខភាព មកបង្ហាញពី លំហាត់ប្រាណ និង ការលេងកីឡា ទាំង១០ ប្រភេទ អាចជួយ ឲ្យលូតកម្ពស់ បានដូចខាងក្រោមនេះ ៖

លទ្ធផល​រូបភាព​សម្រាប់ លូតកំពស់

១. ហែលទឹក ៖ ការហាត់ប្រាណ ដោយហែលទឹក មានអត្ថប្រយោជន៍ជាច្រើន សំរាប់សុខភាព ហើយវាថែមទាំងជួយឲ្យ លូតកំពស់ និងមានរាង សង្ហារ បានទៀតផង ដោយសារតែពេល ហែលទឹក អ្នកនឹងត្រូវការប្រើប្រាស់ សាច់ដុំគ្រប់កន្លែងក្នុងរាងកាយ។ សំរាប់ការហែលទឹក អ្នកជំនាញបានណែនាំថា គួរហែលក្បាច់កង្កែប ព្រោះអាច ជួយពន្លូតកំពស់ ដោយការហែលក្បាច់នេះ អ្នកអាច ប្រើសាច់ដុំ ជើង និងដៃ ដែលអាចឲ្យខ្លួនប្រាណ លូតកម្ពស់បានខ្ពស់ ជាងមុន។

លទ្ធផល​រូបភាព​សម្រាប់ swiming

២. ហាត់ប្រាណ ដោយទាញ និង ពត់ខ្លួន៖ ការហាត់ប្រាណ ដោយទាញខ្លួន និង ដៃជើង ជាការហាត់ប្រាណ បែបងាយស្រួល និងសាមញ្ញា ប៉ុន្តែពេញនិយម សម្រាប់អ្នកចង់បាន កម្ពស់ខ្ពស់។ ការទាញដៃជើង ធ្វើឡើង នៅចំណុច ដែលរាងកាយលូតលាស់ ដូច្នេះជាហេតុធ្វើឲ្យ រាងកាយងាយស្រួល លូតកម្ពស់។ ការហាត់ប្រាណបែបនេះ អាចធ្វើ ជាប្រចាំ យ៉ាងតិច ១៥នាទី ក្នុងមួយថ្ងៃ ហើយធ្វើ ពីរ ឬ ច្រើនដង ក៏បាន ក្នុងមួយថ្ងៃ។

៣. ហាត់ យូហ្គា (yoga ) ៖

លទ្ធផល​រូបភាព​សម្រាប់ yoga

ការហាត់ យូហ្គា ក៏អាចជួយ ទាញសាច់ដុំរាងកាយ និង ឲ្យមានកម្ពស់ខ្ពស់ ផងដែរ។ ការហាត់ យូហ្គា អ្នកត្រូវចាំ បាច់ ប្រើកំរាលក្រាល ហើយបន្ទាប់មក អ្នកអាចអនុវត្ត ដោយដាក់ ពោះ និង ទ្រូង នៅលើកំរាល បន្ទាប់មក ដាក់ដៃទៅមុខ ហើយជើងលើកឡើងលើ ដូចក្នុងរូបភាព។ ប៉ុន្តែ ការហាត់ យូហ្គា គឺមានច្រើន របៀបទៀត ដែលអ្នកអាចចូលរៀន ក្នុងថ្នាក់បង្រៀនការហាត់យូហ្គា បាន។

៤. ការលេងកីឡាបាល់បោះ៖

លទ្ធផល​រូបភាព​សម្រាប់ valleyball

កីឡាបាល់បោះ គឺជាកីឡាមួយប្រភេទ ដែលអាច ធ្វើឲ្យសាច់ដុំទាំងអស់ នៃរាងកាយ មានចលនា និង អាចជួយ ឲ្យពន្លូត កម្ពស់បាន។ ប្រសិនបើអ្នក លេងបាល់បោះ នោះអ្នកនឹងត្រូវការ លោតឲ្យបានខ្ពស់ ដែលចលនានេះហើយ ជាកត្តាអាច ជួយឲ្យ លូតកំពស់បាន។ លើសពីនេះ លេងបាល់ បោះ ក៏ជួយឲ្យឈាម ដើរស្រួល ទៅគ្រប់កន្លែង ទាំងអស់ នៃរាងកាយផងដែរ។

៥. ការពត់ខ្លួន ដោយឈរ ឲ្យត្រង់៖ ដើម្បីធ្វើការហាត់ប្រាណ របៀបនេះ អ្នកត្រូវឈរឲ្យត្រង់ ដោយដាក់ ជើងឲ្យឃ្លាតពីគ្នា តែបន្តិចប៉ុណ្ណោះ បន្ទាប់មក អ្នកអាចព្យាយាមដោយ អោនខ្លួនចុះ និង យកដៃ ប៉ះត្រូវ ម្រាមជើង។ ខណៈពេល អ្នកអោនខ្នង ព្យាយាម ដាក់ជង្គង់ឲ្យត្រង់ ក៏កុំបត់ ជង្គង់ឲ្យសោះ ហើយការធ្វើ បែបនេះ នឹងជួយ ពត់ ឆ្អឹងខ្នង ដែលអាចជួយឲ្យ លូតកម្ពស់ បានផងដែរ។

៦. ហាត់ប្រាណ ដោយប្រើជើងទាត់៖ ការអនុវត្ត ប្រើជើងទាត់នេះ ជា ចលនាយកចេញ ពីការហាត់ តៃក្វាន់ដូ ដែលអាច ជួយពន្លូតកម្ពស់បាន ។ ការទាត់នេះ មិនមែនចេះ តែ ទាត់ៗទេ។ ដើម្បីលូតកម្ពស់បាន អ្នកដាក់ជើង ជាប់នឹងដី ហើយ ព្យាយាមប្រើជើងទាត់ ទៅមុខ និង ទាត់ទៅលើ ដោយមិនឲ្យឆ្អឹងភ្លៅផ្លាស់ប្តូរទិសដៅ។

៧. ហាត់ប្រាណ ដោយតោងព្យួរ ៖

លទ្ធផល​រូបភាព​សម្រាប់ exercise bar

នេះជាការ ហាត់ដ៏ងាយស្រួលមួយ និង ត្រូវបាន អនុវត្តជាទូទៅ ដើម្បីលូតកម្ពស់។ ការតោងព្យួរ ខ្លួនឯង ដោយប្រើ ដៃតោងនឹងកន្លែងខ្ពស់ៗ គឺអាចជួយ ធ្វើឲ្យកម្ពស់លូតបាន ហើយការហាត់ប្រាណ បែបនេះ ក៏អាចជួយ ឲ្យមានសាច់ដុំដៃ ផងដែរ។

៨. ការលោតខ្សែអន្ទាក់ ៖ ការលោតអន្ទាក់ ក៏អាចជួយ ឲ្យលូតកម្ពស់ ផងដែរ ដោយអ្នកត្រូវប្រើប្រាស់ ខ្សែអន្ទាក់ ដើម្បីលោត ដូច្នេះ អ្នកនឹង អាចធ្វើ ចលនាច្រើនបាន និង អាចលូតកម្ពស់ បានផងដែរ។

៩. ហាត់ប្រាណ ដោយលើកជើង ឡើងលើ៖ នេះអាចជា ការហាត់ប្រាណ ពិបាកបន្តិច ពីព្រោះ អ្នកត្រូវ លើកជើង ទាំងពីរឡើងលើ ឲ្យត្រង់ ដោយដាក់ក្បាល និង ដៃរបស់អ្នកទប់ជើង ហើយអ្នកក៏អាច បញ្ឈរជើងឡើងលើ ទប់ទៅនឹងជញ្ជាំង ក៏បានដែរ។ អ្នកអាចធ្វើយឺតៗ ហើយវាក៏ជា ការហាត់ប្រាណ ដែលអាចជួយ ពន្លូតកម្ពស់បាន។

១០. ហែលទឹកលើគោក៖ នេះជាវិធីសាស្ត្រ ក្នុងការហាត់ប្រាណ មួយបែប ដែលផ្តល់ប្រយោជន៍ សម្រាប់អ្នកមិនចេះហែលទឹក ឬ អ្នក គ្មានពេលទៅ ហែលទឹក ក៏អាចលូតកម្ពស់ បានផងដែរ។ ការហាត់ប្រាណ បែបនេះ គឺងាយស្រួល ដោយអាចអនុវត្ត ដោយគ្រាន់តែ អ្នកដេកផ្ងារខ្លួន ដោយដាក់ ពោះរបស់អ្នក ទៅនឹងកំរាល ដូចជា សកម្មភាព ហែលទឹក ហើយ អ្នកអាចលើកដៃម្ខាង ឲ្យខ្ពស់ជាង ដៃម្ខាងទៀត ខណៈជើង លើកឡើង ខណៈជើងម្ខាងទៀត នៅជាប់កំរាល។ អ្នកអាចផ្លាស់ប្តូរ ដៃធ្វេង និង ជើងស្តាំ ឬ ជើងធ្វេង និង ដៃស្តាំ រាល់ ៥នាទី ម្តងក៏បាន៕

លទ្ធផល​រូបភាព​សម្រាប់ លូតកំពស់

គួរបញ្ជាក់ថា ការហាត់ប្រាណ ទាំង ១០ យ៉ាងនេះ អាចជួយពន្លូត កម្ពស់ របស់អ្នកបាន ប្រសិនបើអ្នក មានការព្យាយាម ហាត់បានជាទៀងទាត់ និង រួមជាមួយ ការមានរបបអាហារដ៏ល្អ ដែលសំបូរដោយ ជីវជាតិ និងស្ថិតនៅក្នុងវ័យអាចបន្តលូតកំពស់បាន និងជាពិសេស ជៀសវាង ការពិសា បារី និង សេពគ្រឿងស្រវឹង ច្រើនហួស ហេតុពេក៕

Growth Height Pro រួមមានអ្វីខ្លះ? សមាសភាគសំខាន់របស់ Growth Height Pro ជួយបំពេញនូវសារធាតុចិញ្ចឹមដូចជា៖កាល់ស្យូម ស័ង្កសី ម៉ាញេស្យូម និងប្រយោជន៍បាក់តេរី Probiotic (L Acidophilus - B Bifidum) ជំនួយការថែទាំផ្លូវពោះវៀនរបស់ក្មេង។ Probiotic គាំទ្រការស្តារតុល្យភាពនៅក្នុងពោះវៀន។ ប្រយោជន៍បាក់តេរី Probiotic មានតួនាទីយ៉ាងសំខាន់ដល់សុខភាព។ វាអាចរក្សានូវលំនឹងបាក់តេរីនៃពោះវៀន  ប៉ុន្តែអាចពង្រឹងប្រព័ន្ធភាពស៊ាំបាន។ Probiotic ជំនួយការផ្តល់នូវសារៈសំខាន់សម្រាប់រាងកាយដូចជា៖ folic acid, niacin, riboflavin, វិតាមីន B6 và B12.

កាល់ស្យូម គឺជាសមាសភាគសំខាន់បំផុតនៃឆ្អឹង។ រួមមាន 99% នៃជាតិកាល់ស្យូមក្នុងឆ្អឹងនិងធ្មេញ។ កាល់ស្យូម  គឺជាសារធាតុរ៉ែចម្បងសម្រាប់ការបង្កើតឆ្អឹងប៉ុន្តែត្រូវបានផ្គត់ផ្គង់ដោយអាហាររូបត្ថម្ភ។ បញ្ចូលជាតិ កាល់ស្យូម រាល់ថ្ងៃដើម្បីធានាធនធានសម្ភារៈសម្រាប់កោសិកាឆ្អឹងថ្មីគ្រប់ៗវ័យ។ បណ្តាទាំងនោះ ជាតិកាល់ស្យូមបែបណាណូគឺបែបបទស្រូបយកងាយស្រួលបំផុត។

ផលិតផលពន្្លតកម្ពស់

ស័ង្កសី (Zn): ដែលត្រូវបានគេបង្ហាញមកមានតួរនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ កម្ពស់ នៅក្នុងរាងកាយមនុស្សជាពិសេសកុមារ។ស័ង្កសីជួយបង្កើនការស្រូបយក  បង្កើនការសំយោគប្រូតែអីន បំបែកកោសិកា កើនឡើងចំណង់អាហារ ទាំងអស់នេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកុមារ។ កង្វះជាតិស័ង្កសីបណ្តាលឱ្យពន្យឺតការកើនកម្ពស់ , ជំងឺកំណើនឆ្អឹង ពន្យាពេលការពេញវ័យ។
ម៉ាញ៉េស្យូមគឺមានសារៈសំខាន់ក្នុងការកើនកំពស់កុមារ។ ម៉ាញ៉េស្យូមមិនត្រឹមតែមានស្ថេរភាពសរសៃប្រសាទ ពង្រឹងប្រព័ន្ធភាពស៊ាំ រក្សានូវចង្វាក់បះដូង ថែរក្សាសាច់ដុំ...យោងទៅតាមសេចក្តីប្រកាសចុងក្រោយបំផុតដោយអ្នកវិទ្យាសាស្រ្ត ម៉ាញ៉េស្យូមអាចជួយឱ្យឆ្អឹងរឹងមាំនិងគាំទ្រដល់ការកើនកម្ពស់រាងកាយ។

InformationOrder Now

ចូរlike និង shareនូវដំណឹងដ៏ប្រយោជន៍នេះជាមួយនឹងមិត្តភត្រ!
ការឲ្យយោបលពន្យល់
ព័ត៌មាននានា
Top