តើជំងឺទឹកនោមផ្អែមផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ភ្នែក?
ជំងឺទឹកនោមផ្អែមជាជំងឺដែលបណ្តាលមកពីការកើនឡើងជាតិស្ករនៅក្នុងឈាម។ ជំងឺនេះជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលអោយជាដាច់នោះទេ ហើយវានឹងវិវឌ្ឃន៍បន្តិចម្តងៗ និងបង្កជាផលវិបាក ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវណាមួយនោះទេ។
ផលវិបាកនៃជំងឺទឹកនោមផ្អែម កើតទៅលើសរីរាង្គជាច្រើនរបស់អ្នកជំងឺ ក្នុងនោះវាអាចក៏ប៉ះពាល់ទៅលើភ្នែករបស់អ្នកជំងឺផងដែរ។
តើជំងឺទឹកនោមផ្អែមផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ភ្នែក?
អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានត្រឹមត្រូវ វាបង្កផលវិបាកទៅលើភ្នែកមានដូចជា៖
- ជំងឺបាតភ្នែកដោយសារទឹកនោមផ្អែម(Diabetic Retinopathy)ផលប៉ះពាល់ទៅលើសរសៃឈាមនៃបាតភ្នែក។
- ជំងឺហើមបាតភ្នែក (Diabetic Macular Edema)
- ជំងឺភ្នែកឡើងបាយ (Cataract)
- ជំងឺឡើងសម្ពាធក្នុងភ្នែក ឬទឹកដក់ក្នុងភ្នែក (Glaucoma)។
តើអ្នកជំងឺទឹកនោមផ្អែមដែលមានផលវិបាកលើភ្នែកមានអាការៈយ៉ាងដូចម្តេច?
ជាទូទៅ អ្នកជំងឺទឹកនោមផ្អែមដែលមានផលវិបាកទៅលើភ្នែកមួយភាគធំ មិនមានការស្តែងចេញជារោគសញ្ញាអ្វីទាល់តែសោះ រហូតទាល់តែវាវិវឌ្ឍន៍ទៅកាន់ដំណាក់កាលធ្ងន់ធ្ងរទើបអាចមានអាការរោគ ដែលពេលខ្លះវាស្ទើរតែយឺតពេលក្នុងការព្យាបាល។ ទោះជាយ៉ាងណា មានរោគសញ្ញាដែលអាចស្តែងចេញមួយចំនួន ដូចជា ស្រវាំង ឬព្រិលភ្នែក ហាក់ដូចជាមានរបស់មកបាំងខាងមុខភ្នែក ការឈឺចុកចាប់ក្នុងគ្រាប់ភ្នែក និងការថយចុះនៃគំហើញរបស់ភ្នែកខាងណាមួយ ឬទាំងសងខាង។
តើធ្វើដូចម្តេចដើម្បីដឹងថាអ្នកជំងឺទឹកនោមផ្អែមមានផលវិបាកទៅលើភ្នែក?
រាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់គួរតែធ្វើការព្រឹក្សាជំងឺជាមួយគ្រូពេទ្យឯកទេស និងធ្វើការត្រួតពិនិត្យបាតភ្នែកអោយបានទៀងទាត់។ វិធីក្នុងការពិនិត្យបាតភ្នែក គឺត្រូវធ្វើឡើងតាមរយៈ Fundus examination ដែលមាន Fundus photography (ថតរូបភាពបាតភ្នែក)ជាដើម។ លើសពីនេះ យើងមានឧបករណ៍ និងបច្ចេកទេសក្នុងការពិនិត្យវិភាគបន្ថែម ប្រសិនបើយើងរកឃើញថាអ្នកជំងឺមានផលវិបាកទៅលើបាតភ្នែករបស់គាត់ ដើម្បីឈានទៅដល់ការព្យាបាល។
តើនៅពេលណាដែលអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើការត្រួតពិនិត្យបាតភ្នែក?
ជាទូទៅ តាមរយៈភស្តុតាងវិទ្យាសាស្រ្តដែលគេបានសិក្សា និងតាមដាន រាល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរតែធ្វើការពិនិត្យភ្នែកនៅពេលដែលទើបដឹងថាមានជំងឺទឹកនោមផ្អែមដំបូង។ រីឯអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ យើងផ្តល់ដំបូន្មានអោយពិនិត្យភ្នែក ៥ឆ្នាំក្រោយពីទទួលរោគវិនិច័្ឆយជំងឺទឹកនោមផ្អែម។ ករណីមួយទៀត គេត្រូវធ្វើការពិនិត្យបាតភ្នែកផងដែរ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានផ្ទៃពោះ ពីព្រោះថានៅពេលនោះឯងគឺត្រូវមានការផ្លាស់ប្តូរថ្នាំគ្រាប់ដែលធ្លាប់ប្រើទៅជាប្រើប្រាស់ថ្នាំចាក់ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ រាល់ការដែលយើងធ្វើការបញ្ចុះជាតិស្ករដោយគំហុកទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានគភ៌ នឹងមានការប៉ះពាល់លើបាតភ្នែកស្រាប់ អាចជំរុញអោយសភាពជំងឺបាតភ្នែកនោះកាន់តែធ្ងន់ធ្ងរបាន។
ដើម្បីជៀសវាងកុំអោយមានបញ្ហាជំងឺទឹកនោមផ្អែមកើតឡើងចំពោះអ្នក គួរតែប្រើប្រាស់នូវផលិតផលការពាជំងឺទឹកនោមផ្អែម Lecithin Double Plus មានប្រសិទ្ធភាពខ្ពស់ការពាជំងឺទឹកនោមផ្អែម។
ប្រើផលិតផល Lecithin Double Plus ទទួលបានអត្ថប្រយោជន៍ដូចជា៖
• ការពារជំងឺទឹកនោមផ្អែមនិងកាត់បន្ថយជាតិស្ករក្នុងឈាម
• ជំនួយដំណើរការលើកកម្ពស់លំពែងបញ្ចេញ insulin និងបង្កើនការបញ្ចេញជាតិស្ករក្នុងឈាម។
• ទប់ស្កាត់សភាពក្រិនរឹងសសៃឈាមនៅក្នុងសរសៃឈាម
• កាត់បន្ថយកម្រិត Cholesterol ក្នុងឈាម។
• ធ្វើឱ្យប្រសើរឡើងការបំប្លែងសារជាតិ celluar
- អ្នកមានជំងឺទឹកនោមផ្អែមគួរញ៉ាំអាហារបែបណាទើបល្អ?
- របបអាហារ និងលំហាត់ប្រាណ សម្រាប់អ្នកជំងឺទឹកនោមផ្អែម
- តើជំងឺទឹកនោមផ្អែមគឺជាអ្វី?
- រូបមន្តឳសថធម្មជាតិព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព
- ប្រការដែលអ្នកជំងឺទឹកនោមផ្អែមគួរដឹង?
- អ្នកកើតជំងឺទឹកនោមផ្អែមទាំងពីរប្រភេទលែងបារម្ភទៀតទៅមានច្រើនវិធីធម្មជាតិអាចជួយអ្នកបាន