ការថែរក្សាសម្រស់ គឺជាតម្រូវការចាំបាច់របស់មនុស្សម្នាក់ៗ ។ ប៉ុន្តែក្នុងយុវសម័យទំនើបនេះអ្នកណាក៏រវល់ មានការងារច្រើនដូច្នេះមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ថែរក្សាសម្រស់ខ្លួនឯង។ ដូច្នេះ Angkor Beauty បាននាំមកនូវសេវាកម្មកែសម្ភស្សនិងថែរក្សាសម្រស់ល្អបំផុតជូនលោកអ្នក។ ហាងថែរក្សាសម្ផស្ស Angkor Beauty ដំណើរការជាង៤ឆ្នាំមកហើយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលផ្ដោតទៅលើផលិតផលអាហារបំប៉នថែរក្សាសុខភាពនិងសម្រស់តែប៉ុណ្ណោះ តែពេលនេះសូមណែនាំបន្ថែមអំពីសេវាកម្មកែសម្ភស្សនិងថែរក្សាសម្រស់ របស់យើងខ្ញុំ ដែលចាប់ផ្ដើមដំណើរការពីពេលនេះតទៅ។ បណ្ដាគ្រូពេទ្យជំនាញបានសិក្សាចប់នៅប្រទេសកូរ៉េ ម៉ាស៊ីននឹង ឧបករណ៍នៅ Angkor Beauty សុទ្ធតែទំនើបតាមស្ដង់ដារពិភពលោក បានពិនិត្យច្បាស់លាស់និងនាំចូលពីប្រទេសធំៗដូចជា អង់គ្លេស អាមេរិក និងកូរ៉េខាងត្បូង ដែលធានាគុណភាពនិងសុវត្ថិភាពជាចម្បង។ មិនត្រឹមតែប៉ុណ្ណោះទេ Angkor Beauty យកចិត្តទុកដាក់ការសម្អាតអនាម័យយ៉ាងខ្លាំងដើម្បីធានាផ្ដល់ជូនលោកអ្នកនៅសុខភាពសុវត្ថិភាពនឹងការស្រស់ស្អាត១០០ភាគរយ។ ចំណែកក្រុមគ្រូពេទ្យជំនាញ នឹងបុគ្គលិករបស់ Angkor Beauty ធ្វើការអស់ពីសមត្ថភាពរួសរាយ រាក់ទាក់នឹងភ្ញៀវ ហើយបានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ មានបទពិសោធយូរឆ្នាំ ធានាលោកអ្នកនឹងពេញចិត្តនៅរាល់សេវាកម្មរបស់យើងខ្ញុំដែលបានផ្ដល់ជូន។ ដើម្បីបំរើសេវាកម្មអតិថិជនអោយកាន់តែល្អថែមទៀត Angkor Beauty រីករាយទទួលយកនិងកែ្រប្រែរាល់កំហុសខ្វះខាតតាមការផ្ដល់យោបល់ពីសំណាក់អតិថិជន។ សូមអរគុណអតិថិជនទាំងអស់ដែលបានជឿទុកចិត្ត Angkor Beauty ។ សូមជូនពរអតិថិជនជាទីស្រឡាញ់ប្រកបដោយសុខភាពបរិបូរណ៍ សម្រស់ស្រស់ស្អាត និងជោគជ័យគ្រប់ភារកិច្ច។ "Angkor Beauty Spa ស្រស់ស្អាតជានិរន្តន៍"
លទ្ធិផលក្រោយពេលទទួលសេវាកម្មជោគជ័យបានមកនូវសម្រស់ស្រស់ស្អាតជាទីពេញចិត្ត
Outstanding events and seminars at Angkor Beauty across Cambodia